Cctime 6monthsfree desktop
Cc times  web banner kh (2)

ពីផលិតផល "ចេញទៅសកល" ទៅសេវាកម្មបច្ចេកទេស "ចេញទៅសកល"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
រូបភាពបង្ហាញពីទិដ្ឋភាពក្នុងតំបន់ណាននីងនៃតំបន់សាកល្បងពាណិជ្ជកម្មសេរីខេត្តក្វាងស៊ី

យោងតាមកាសែត Guangxi Dailyបានចេញផ្សាយថាៈ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ តំបន់សាកល្បងពាណិជ្ជកម្មសេរីខេត្តក្វាងស៊ីដែលមានផ្ទៃដីតិចជាង ៥/១០,០០០ នៃខេត្តក្វាងស៊ី សម្រេចបាន ៥៧.៧% នៃការប្រើប្រាស់ការវិនិយោគបរទេស និង ៤១.២% នៃទំហំពាណិជ្ជកម្មនាំចូល និងនាំចេញពីបរទេសជាក់ស្តែងរបស់ខេត្តក្វាងស៊ី ដោយបាន ប្រែក្លាយពី "តំបន់ពិសោធន៍" កែទម្រង់ទៅ "តំបន់ខ្ពង់រាបថ្មី" នៃទីផ្សារសេរី។

ឆ្លៀតយកឱកាសនៃការអនុវត្ត RCEP សហគ្រាសម៉ាកយីហោក្នុងស្រុកនៃខេត្តក្វាងស៊ី បានពន្លឿនទៅកាន់ទីផ្សារបរទេសពី "ការចេញទៅសកល" នៃផលិតផលសុទ្ធទៅ " ការចេញទៅសកល"នៃបច្ចេកវិទ្យា ស្តង់ដារ និងសេវាកម្ម ដោយខេត្តក្វាងស៊ីបានបន្ត កែលម្អការបើកចំហរទីផ្សាររបស់ខ្លួនដល់ មជ្ឍដ្ឋានខាងក្រៅ។

នៅថ្ងៃទី ៤ ខែតុលា ក្រុមហ៊ុន Liugong Machinery Vietnam Co., Ltd. បានបើកដំណើរការជាផ្លូវការនៅទីក្រុងហាណូយប្រទេសវៀតណាម ហើយនេះគឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធទីបីដែលបង្កើតឡើងដោយក្រុមហ៊ុន Liugong នៅតំបន់អាស៊ីអាគ្នេយ៍។

ដើរចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ Wuxiang Yungu Cloud ក្នុងណាននីងនៃតំបន់ សាកល្បងពាណិជ្ជកម្មសេរីខេត្តក្វាងស៊ី ភ្លើងសញ្ញានៃម៉ាស៊ីនមេនីមួយៗនៅលើធ្នើរកំពុង បញ្ចេញពន្លឺ ដែលកំពុងផ្តល់នូវសេវាកម្មផ្ទុកទិន្នន័យដ៏ធំដល់សហគ្រាស និងស្ថាប័នក្នុងវិស័យ ជាច្រើន។

“យោងតាមបទពិសោធន៍កន្លងមក ជាធម្មតាត្រូវចំណាយពេល ៥ ឆ្នាំ តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការសាងសង់រួចរាល់សម្រាប់មជ្ឈមណ្ឌលទិន្នន័យ ប៉ុន្តែ Wuxiang Yungu ចំណាយពេលតិចជាងកន្លះឆ្នាំពីការទិញដីរហូតដល់ការអនុញ្ញាត សាងសង់ ហើយដំណាក់កាលទី១នៃគម្រោងត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។” លោក Dong Weijun អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Wuxiang Cloud Valley Co., Ltd. បាននិយាយថាដោយពឹងផ្អែកលើបរិយាកាសអាជីវកម្មដ៏ល្អនៃតំបន់សាកល្បង ពាណិជ្ជកម្មសេរី លោកមានទំនុកចិត្តក្នុងការកសាងទីក្រុងណាននីងទៅជាតំបន់ខ្ពង់ រាបសុវត្ថិភាពទិន្នន័យសម្រាប់អាស៊ាន។

យោងតាមស្ថិតិ ពិព័រណ៍ និងកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២០ ដែលបានបញ្ចប់មិន យូរប៉ុន្មាន មានតម្លៃកិច្ចសន្យាជាង ៤៨០ ពាន់លានយន់ ហើយចំនួនព្រឹត្តិការណ៍ ចំនួនគម្រោង ការវិនិយោគសរុប និងសមាមាត្រនៃការវិនិយោគលើវិស័យផលិតកម្ម បានឈានដល់កម្រិតខ្ពស់បំផុត។

ការបើកទ្វារហិរញ្ញវត្ថុទៅកាន់អាស៊ានត្រូវបានបញ្ចប់ជាមូលដ្ឋាន ហើយឥទ្ធិពលនៃការ ប្រមូលផ្តុំហិរញ្ញវត្ថុនៅតែបន្តកើនឡើង។ ចំនួនស្ថាប័នហិរញ្ញវត្ថុសរុប (សហគ្រាស) ដែលបាន តាំងទីលំនៅក្នុងទីក្រុងហិរញ្ញវត្ថុចិន-អាស៊ានបានកើនឡើងដល់ ៤៩៧ ចំនួនក្រុមហ៊ុនថ្មី លើសពី ១០០ សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា។ នៅចុងខែកញ្ញា ឆ្នាំ ២០២៣ ការទូទាត់ប្រាក់យន់ឆ្លងប្រទេសមានចំនួនសរុបដល់ទៅ២.០៦ទ្រីលានយន់ ដែលជាប់ ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមទាំង ១២ តំបន់ និងក្រុងនៅភាគខាងលិចនៃខេត្ត។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង