Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង៤៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកសម្រេចបានចំនួន ៤៣,៥១៥.៨៦លានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះ ៩.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលផ្ដល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២១,២៩២.៤០ លានដុល្លារ កើនឡើង៤.០៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកការនាំចូលវិញមានចំនួន ២២,២២៣.៤៥ លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៩.៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១១ខែនេះ ចិននៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺមានរហូតដល់ជាង១១ពាន់លានដុល្លារ កើនឡើង ៤.៧២ភាគរយ។ ចំណែកអាម៉េរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណជាង ៨,៣ពាន់លានដុល្លារ, វៀតណាម ឈរនៅលេខរៀងទី៣ មានទំហំ ៥,៨ពាន់លានដុល្លារ បន្ទាប់មកថៃ ៣,៣ពាន់លានដុល្លារ ជប៉ុន ១,៦៣ពាន់ដុល្លារ ឥណ្ឌូណេស៊ី ៩៦៥លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។

ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង ផលិតផលធ្វើដំណើរ និងទំនិញផ្សេងៗជាច្រើនទៀត ហើយក្នុងនោះសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង