Cctimesw1140xh150cm copy

រដ្ឋបាលខណ្ឌទួលគោកឱ្យម្ចាស់អាជីវកម្មលក់ដូរជុំវិញមន្ទីរពេទ្យកុមារជាតិរុះរើចេញត្រឹមរយៈពេល៧ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ធ្នូ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ ត្រូវរុះរើចេញ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍។

ដើម្បីរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬសំយ៉ាប រំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីម្ចាស់អាជីវកម្ម មិនអនុវត្តតាម រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចុះរុះរើ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល បើករណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង