ចិន៖ បរិស្ថាន គឺជាជីវភាពរស់នៅរបស់ប្រជាជន ហើយការការពារអេកូបរិស្ថានគឺជាផែនការរយៈពេលយូរ ដើម្បីផ្ដល់សុភមង្គលដល់ប្រជាជន។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
ក្នុងឱកាសខួបទី១៥ នៃការលើកឡើងទស្សនៈ«ភ្នំពីរ» លោក ស៊ី ជីនភីង បានមានប្រសាសន៍ថា បរិស្ថានគឺជាជីវភាពរស់នៅរបស់ប្រជាជន ហើតនឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារអេកូបរិស្ថានជាប់ជានិច្ច ដោយបានផ្តល់អនុសាសន៍ដ៏សំខាន់ជាច្រើនដងចំពោះកិច្ចកសាងអរិយធម៌អេកូឡូស៊ីតាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨។
លោកស៊ី បានបន្តទៀតថា មនុស្សជាតិមិនបំផ្លាញភ្នំបៃតង ហើយភ្នំបៃតងក៏មិនធ្វើឱ្យមនុស្សជាតិអស់សង្ឃឹមដែរ ហើយនឹងការពារអេកូបរិស្ថានដូចជាការពារកែវភ្នែក ចាត់ទុកអេកូបរិស្ថានស្មើនឹងជីវិត។
ទន្ទឹមនឹងនេះ លោកបន្ថែមថា ឱ្យតែប្រកាន់ខ្ជាប់នូវតម្កល់ទុកអេកូឡូស៊ីជាអាទិភាព និងការអភិវឌ្ឍបៃតង នោះនឹងប្រែក្លាយទឹកថ្លាភ្នំបៃតង ទៅជាភ្នំមាសភ្នំប្រាក់មិនខាន ដែលមានន័យថា បើប្រទេសចិនថែរក្សាការពារសម្បតិ្តធម្មជាតិដែលជាប្រព័ន្ធអេកូឡូស៊ីទាំងនោះជាចំបង នោះប្រទេសចិននឹងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ដែលវាជាដង្ហើមនៃសេដ្ឋកិច្ច នឹងកម្លាំងផលិតកម្ម៕