Cctime 6monthsfree desktop
Cc times  web banner kh (2)

សភាពាណិជ្ជកម្មកម្ពុជា-វៀតណាមចុះMOUរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ 

វៀតណាម៖សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាម នៅថ្ងៃទី ១១ ធ្នូនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បី ជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ការចុះនេះរៀបចំដោយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលមានសម្តេច ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រីវៀតណាមជាធិបតី។

អនុស្ស-រណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម នឹងបន្តជួយជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា។នេះបើយោងតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា។

ក្រៅពីចុះអនុស្សរណៈស្តីពីពាណិជ្ជកម្ម កម្ពុជា និងវៀតណាមក៏បានចុះអនុស្សរណៈលើឯកសារមួយចំនួនទៀតមានជាអាទិ៍៖ ១- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម និង ២- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។

គួរបញ្ជាក់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជាបន្ទាប់ពី ចិន និង អាម៉េរិក។ ៩ ខែកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា សម្រេចបាន ៤,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,០៣៨ពាន់លានដុល្លារ កើនឡើង ៣០,៧% ផលិតផលសំខាន់ៗមួយចំនួនដែលវៀតណាមនាំចេញមកកម្ពុជារួមមានៈ ដែកថែប ជី ប្រេង គ្រឿងម៉ាស៊ីន និងឧបករណ៍”៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង