Cctime 6monthsfree desktop
Cc times  web banner kh (2)

នាវាWesterdamនឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃ២៨ធ្នូ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះសីហនុ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងចូលចតកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃ២៨ធ្នូ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។

កាលពីអំឡុងផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ នាវា Westerdam នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចំរុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ១៩។

ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុកាលពីពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលកាលនោះ សម្តេចនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៍ធំ។

បើតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងបន្ថែមថា អាជ្ញាធរនិងផ្នែកពាក់ពន្ធ័បានត្រៀមបំរុងកិច្ចការជាច្រើន សម្រាប់ការវិលត្រឡប់ចូលមកចតជាថ្មីម្តងទៀតរបស់នាវានេះនៅកំពង់ផែក្រុងព្រះសីហនុ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង