Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នការចម្លង«ជំងឺផ្តាសាយនិងជំងឺកូវីដ»ជាយថាហេតុ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន មានការកើនឡើងនូវការចម្លងជំងឺកូវីដ-១៩ ឡើងវិញ។ ដូច្នេះក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាយថាហេតុ។

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់បាត់អស់ពីប្រទេសនៅឡើយ។ យើងកំពុងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំ សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន ក៏មានការកើនឡើងដោយកន្លងនូវការចម្លងជំងឺកូវីដ-១៩ ឡើងវិញ។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ-១៩ ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនពលរដ្ឋ បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាយថាហេតុ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង