Cctime 6monthsfree desktop
Cc times  web banner kh (2)

ទេសចរក្នុងស្រុកជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ បានដើរលេងកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

មណ្ឌលគីរី៖ ទេសចរក្នុងស្រុកប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃសម្រុកទៅលេងខេត្តមណ្ឌលគីរីយ៉ាងច្រើនកុះករ នាថ្ងៃឈប់សម្រាករយៈពេលវែង។ ដោយសារកត្តាសុខសន្តិភាព អាកាសធាតុត្រជាក់ ធម្មជាតិស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវកាន់តែល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ចូលចិត្ត និងសម្រុកទៅលេងខេត្តមណ្ឌលគីរីយ៉ាងច្រើបកុះករ មិនធ្លាប់មានពីមុនមក។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី នាពេលឈប់សម្រាករយៈពេលវែងនេះ មានទេសចរក្នុងស្រុកប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ បានដើរលេងកម្សានតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។

ដោយសារកត្តាសុខសន្តិភាព អាកាសធាតុត្រជាក់ ធម្មជាតិស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវកាន់តែល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ចូលចិត្ត និងសម្រុកទៅលេងខេត្តមណ្ឌលគីរីយ៉ាងច្រើបកុះករ មិនធ្លាប់មានពីមុនមក ពិសេសកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ គឺត្រូវបានកក់ទុកពេញទាំងអស់។

ព្រមជាមួយនេះ នៅគ្រប់គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមានការពិនិត្យវាស់កំដៅ ការលាងសំអាតដៃដោតអាកុល ការពាក់ម៉ាស់ និងការរក្សាគមលាតសុវត្ថិភាព។

នៅគ្រប់គោលដៅទេសចណ៍ក៏បានរៀបចំឲ្យមានមន្ត្រីសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ និងកម្លាំងសម្ថកិច្ច នៅប្រចាំការ ដើម្បីត្រួតពិនិត្យសុខភាព និងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ បរិស្ថាន។

ភ្ញៀវទេសចរមានភាពកក់ក្តៅ រីករាយសប្បាយចិត្ត ក្នុងការមកទស្សនាសម្រាកកម្សាន្តជាលក្ខណៈគ្រួសារ នៅខេត្តមណ្ឌលគីរី ពិសេសគឺជក់ចិត្តដិតអារម្មណ៍ជាមួយអាកាសធាតុត្រជាក់ និងសម្រស់ធម្មជាតិដ៏ទាក់ទាញនៅទីនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ទេសចរណ៍មណ្ឌលគិរី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង