Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែតផ្តល់«ក្របខណ្ឌពេញសិទ្ធិ»ដល់ពេទ្យនិងគ្រូស្ម័គ្រចិត្តនៅរុនតាឯក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក។  

សៀបរាម៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ធ្នូនេះ បានសម្រេចផ្តល់«ក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ»ដល់ពេទ្យ និង គ្រូស្ម័គ្រចិត្តនៅតំបន់ភូមិធម្មជាតិរុនតាឯក។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់ ភូមិធម្មជាតិរុនតាឯក។

ក្នុងពិធីនោះសម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ជាន់ ស្មើនឹង ១២ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯក និង បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានោះសម្តេច  ហ៊ុន ម៉ាណែត បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌល សុខភាពរុនតាឯកចំនួន៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ។ក្រៅពីផ្តល់ក្របខណ្ឌមន្ត្រី សម្តេចក៏បានផ្តល់ជូនដល់សម្ភារមួយចំនួនដូចជា COMPUTER និង តភ្ជាប់ភ្លើងជូនដោយមិនគិតថ្លៃផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង