សៀបរាម៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ធ្នូនេះ បានប្រកាសរៀបចំការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកឱ្យក្លាយទៅជាទីក្រុងធម្មជាតិ គំរូសម្រាប់ខេត្តសៀមរាប។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់ ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់នេះ។
បើតាមសម្តេច ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានរៀបចំនូវប្រព័ន្ធ ផ្លូវ ភ្លើង ទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម ខណៈប្រជាពលរដ្ឋមករស់នៅរាប់ពាន់នាក់។សម្តេចបានប្រកាសនឹងរៀបចំតំបន់ធម្មជាតិនេះ ទៅជាទីក្រុងធម្មជាតិគំរូមួយនៅថ្ងៃអនាគត ហើយសម្តេចស្នើឱ្យពលរដ្ឋជឿជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា។