Cctime 6monthsfree desktop
Cc times  web banner kh (2)

បារាំងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ភាគីបារាំង បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។ ការសន្យានេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ធ្នូ នៅទីស្តីការក្រសួង សុខាភិបាល។

នាឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសសួងសុខាភិបាល បានបញ្ជាក់ជូនភាគីបារាំងអំពីអាទិភាព ចម្បងា៣នៃអាទិភាពទាំង៩របស់វិស័យសុខាភិបាល ក្នុងអាណត្តិទី៧ គឺ១)ការធ្វើឲ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌល សុខភាពតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្កត់ផ្តង់ឱសថ ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសទ្ធិភាព សុវត្ថិភាព គុណភាព ២៤ម៉ោង៧ថ្ងៃ។ ២) ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងផ្នែក សង្រ្គោះបន្ទាន់, ICU, ផ្នែកវៈកាត់ ផ្នែកមន្ទីរពិសោធន៍និងផ្នែករូបភាពវេជ្ជសាស្ត្រ និងទី៣) ការបង្កើនសមត្ថភាពថ្នាក់ដឹកនាំ សុខាភិបាលគ្រប់លំដាប់ថ្នាក់តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័សជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានជម្រាបជូនអំពីលទ្ធផលគួរជាទីគាប់ចិត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង កិច្ចសហប្រតិបត្តិការគាំទ្រសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែត។

ឯកអគ្គរដ្ឋទូតរូបនេះក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង