ព្រះសីហនុ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានចំនួន៣៦៤អគារ ដែលបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយឱ្យអគារទាំងនោះរករវើកឡើងវិញ។ភាពជាប់គាំងទាំងអស់នោះបណ្តាលមកពីបញ្ហាប្រឈមចំនួន៥ដែលនាំឱ្យការដោះស្រាយអួសបណ្តាយពេលយូរ។
បញ្ហាទាំងអស់នោះមានជាអាទិ៍ វិវាទរវាងម្ចាស់អគារ និងម្ចាស់ដី សំណង់ភាគច្រើនគ្មានលិខិតអនុញ្ញាតសាងសង់ដែលធ្វើឱ្យខ្វះការត្រួតពិនិត្យគុណភាពសំណង់ តម្លៃអចលនទ្រព្យខ្ពស់ដោយម្ចាស់ដី និងម្ចាស់អាគារ ការបង់ពន្ធច្រើន ខណៈគម្រោងជាប់គាំងពុំទាន់អាចសាងសង់ និង ចុងក្រោយកង្វះទុនវិនិយោគបន្ថែមសម្រាប់បន្តការសាងសង់ និង អនុវត្តគម្រោង។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជា។
ការអូសបន្លាយពេលដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយរាជរដ្ឋាភិបាលស្រាវជ្រាវឃើញថា អ្នកវិនិយោគភាគច្រើនខ្វះទំទុកចិត្ត ខ្វះធនធាន និងជំនាញក្នុងការរៀបចំគម្រោងឡើងវិញជាពិសេសក្នុងបង្កើតទំនាក់ទង។
ជាវិធានការដោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចកម្ពុជា បានដាក់ចេញនូវវិធានការលើកលែងពន្ធ សម្រួលលើលិខិតនានា និងអនុញ្ញាតឱ្យវិស័យឯកជនបង្កើតមូលនិធីនៃគម្រោងវិនិយោគរួម និង តាមរយៈបរធនបាលកិច្ចរបស់ក្រសួងសេដ្ឋកិច្ចផងដែរ។
គួរបញ្ជាក់ថា យោងតាមទិន្ន័យក្នុងខែកញ្ញា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ មានគម្រោងសាងសង់សរុប ៩៦៥ ស្នើ ១០៦៩ អគារ។គម្រោងផ្អាកសាងសង់មានចំនួន ៣៤១ ស្នើ ៣៦៤ អគារ កំពុងដំណើរការសាងសង់ ២៩ គម្រោង ស្នើ៥៣អគារ សាងសង់រួចតែមិនដំណើរការមាន១៦១ គម្រោងស្នើ១៧៧អគារ សាងសង់រួចកំពុងដំណើរការមាន ៤៣៤ គម្រោងស្នើ ៤៧៥ អគារ៕