681 ezgif.com resize
Swift cc time

ប.ស.ស.នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនមិនអនុវត្តតាមច្បាប់របបសន្តិសុខសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ដែលបានលាក់ចំនួនបុគ្គលិក ឬកម្មករនិយោជិត ដោយមិនប្រកាសឈ្មោះមក ប.ស.ស. ដើម្បីស្នើសុំចុះបញ្ជីចូលសមាជិក ប.ស.ស.។ ការមិនប្រកាសឈ្មោះនេះ ធ្វើឱ្យបុគ្គលិក ឬកម្មករនិយោជិតកំពុងបំពេញការងារ មិនបានទទួលការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម នោះទេ។

កន្លងមកមានសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយបានលាក់ចំនួនបុគ្គលិក ឬកម្មករនិយោជិត ដោយមិនប្រកាសឈ្មោះមក ប.ស.ស. ដើម្បីស្នើសុំចុះបញ្ជីចូលសមាជិក ប.ស.ស. ជាហេតុធ្វើឱ្យពួកគេទាំងអស់មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ហើយការធ្វើបែបនេះ គឺដើម្បីឱ្យបុគ្គលិក ឬកម្មករនិយោជិតកំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះ ឱ្យទទួលបានការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម៕

Khcct banner

អត្ថបទទាក់ទង