ភ្នំពេញ៖កិច្ចប្រជុំកំពូល CamTech 2023 ដែលរៀបចំដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងធនាគារជាតិនៃកម្ពុជា (NBC) បានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី ១ ខែធ្នូ។ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ដោយលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពនិងប្រកបដោយនវានុវត្តន៍ ដើម្បីសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការដាក់បញ្ចូលបរិយាប័នហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល។ លោកជំទាវបណ្ឌិតបានចង្អុលបង្ហាញថា ធនាគារជាតិនៃកម្ពុជាមានការព្រួយបារម្ភអំពីហានិភ័យដែលទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសការគំរាមកំហែងដែលអាចកើតមានចំពោះក្រុមដែលខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដូចជា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវកម្មវីធីដំណោះស្រាយប្រឆាំងនឹងមេរោគចាប់ជំរិតតែមួយគត់ក្នុងវិស័យនេះ ដោយផ្អែកលើ "កិច្ចសហការអន្តរកម្មប្រព័ន្ធអ៊ីនធឺណិត និងការផ្ទុកទិន្នន័យ" ដើម្បីការពារស្ថាប័នហិរញ្ញវត្ថុពីការវាយប្រហារមេរោគចាប់ជំរិតញឹកញាប់។
នៅក្នុងព្រឹត្តិការណ៍នោះ អ្នកជំនាញ ឧស្សាហកម្មហិរញ្ញវត្ថុជាន់ខ្ពស់ជាច្រើននាក់បានចែករំលែកនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល និងបទពិសោធន៍បង្កើតនៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ លោក Alex Wu ប្រធានផ្នែកដំណោះស្រាយបញ្ហាឧស្សាហកម្មហិរញ្ញវត្ថុពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Huawei ក៏បានថ្លែងសុន្ទរកថាផងដែរ។
លោកAlexបានអំពាវនាវឱ្យស្ថាប័នហិរញ្ញវត្ថុបន្តពង្រឹងបរិយាកាសបច្ចេកវិទ្យាព័ត៌មានរបស់ខ្លួន ក្នុងវិស័យជាច្រើន រួមទាំងប្រព័ន្ធផ្ទុកទិន្នន័យដែលអាចប្រើបានជានិច្ច មជ្ឈមណ្ឌលទិន្នន័យសកម្ម ការបម្រុងទុកទិន្នន័យ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងជាពិសេសការការពារទិន្នន័យប្រឆាំងនឹងនឹងមេរោគចាប់ជំរិត។ "ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវាយប្រហារដោយមេរោគចាប់ជំរិត បានកើតឡើងជាញឹកញាប់ ហើយបង្កឲ្យមានគ្រោះថ្នាក់និង កំពុងរីករាលដាលពាសពេញគ្រប់វិស័យ ដោយបានកំណត់គោលដៅស្ថាប័នហិរញ្ញវត្ថុដែលមានទ្រង់ទ្រាយ ខុសៗគ្នា រួមទាំងធនាគារកណ្តាល ធនាគារលក់រាយ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ ទិន្នន័យគឺជាទ្រព្យសម្បត្តិស្នូលនៃឧស្សាហកម្មហិរញ្ញវត្ថុ នៅពេលទទួលរងការវាយប្រហារ សហគ្រាស នឹងប្រឈមមុខនឹងការរំខានផ្នែកសេវាកម្ម ការខាតបង់ហិរញ្ញវត្ថុរាប់លានដុល្លារ និងការខូចខាតកេរ្តិ៍ឈ្មោះយ៉ាងសំខាន់ជាដើម។"
និន្នាការគំរាមកំហែងទិន្នន័យនាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរពីការខូចផ្នែករូបវិទ្យា ទៅជាការវាយប្រហារដោយមនុស្ស។ ប្រធានផ្នែកបច្ចេកវិទ្យា និងប្រធានសន្តិសុខព័ត៌មាននៃស្ថាប័នហិរញ្ញវត្ថុគួរតែដឹងយល់ថាវិធីសាស្ត្រការពារទិន្នន័យបែបប្រពៃណី (ដូចជាការបម្រុងទុកទិន្នន័យជាប្រចាំ) មិនអាចសម្របខ្លួនទៅនឹងបញ្ហាប្រឈមសុវត្ថិភាពទិន្នន័យថ្មី។ ប្រព័ន្ធឧបករណ៍ផ្ទុកទិន្នន័យគឺជាខ្សែការពារចុងក្រោយសម្រាប់ការការពារទិន្នន័យ ដោយស្ថាប័នហិរញ្ញវត្ថុត្រូវបង្កើតប្រព័ន្ធផ្ទុកដ៏មានអានុភាពតាមរយៈការការពារពហុស្រទាប់ និងសមត្ថភាពដែលអាចជឿជាក់បានខ្ពស់ដោយផ្អែកលើបច្ចេកវិទ្យាដូចជាការកំណត់អត្តសញ្ញាណ មេរោគចាប់ជំរិត Security Snapshot ការផ្ទុកទិន្នន័យបម្រុងទុក និងPhysical Isolation។
ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុកែលម្អសមត្ថភាពការពារសុវត្ថិភាពទិន្នន័យរបស់ខ្លួន ក្រុមហ៊ុន Huawei បានបង្កើតកម្មវីធីដំណោះស្រាយប្រឆាំងនឹងមេរោគចាប់ជំរិត តាមរយៈ កិច្ចសហការអន្តរកម្មប្រព័ន្ធអ៊ីនធឺណិត និងការផ្ទុកទិន្នន័យ ដែលអាចកំណត់អត្តសញ្ញាណមេរោគចាប់ជំរិត មុន កំឡុងពេល និងក្រោយការវាយប្រហារ ដោយមានអត្រាកំណត់អត្តសញ្ញាណខ្ពស់រហូតដល់ 99.9% ។ ដើម្បីធានាបាននូវសុវត្ថិភាពនៃបរិយាកាសទិន្នន័យ ក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធការពារកម្រិត 4 ដោយផ្អែកលើស្រទាប់ទិន្នន័យ ដែលផ្តល់ការការពារបួនជាន់៖ ការរកឃើញ និងការវិភាគនៃការផ្ទុកផលិតកម្ម ការការពារមូលដ្ឋានការផ្ទុកផលិតកម្ម ការផ្ទុកបម្រុងទុក និងDMZ។ ការស្វែងរក និងទប់ស្កាត់មេរោគមេរោគចាប់ជំរិត ភ្លាមៗនៅក្នុងដំណើរការផលិត និងការផ្ទុក ដើម្បីសម្រេចបាននូវការរកឃើញ និងការដោះស្រាយទាន់ពេលវេលា។ នៅក្នុងដំណាក់កាលការពារមូលដ្ឋាននៃការផ្ទុកផលិតកម្ម អាជីវកម្មអាចត្រូវបានស្ដារឡើងវិញក្នុងរយៈពេលប៉ុន្មានវិនាទី តាមរយៈ Security Snapshot នៃការផ្ទុក ដើម្បីធានាថាមេរោគមិនអាចកែប្រែទិន្នន័យបាន។ នៅក្នុងដំណាក់កាលបម្រុងទុក មូលដ្ឋានត្រូវបានប្រើដើម្បីធានាថាអាជីវកម្មអាចស្តារឡើងវិញ។ ជាចុងក្រោយ Physical isolation របស់ Air-Gap ត្រូវបានប្រើដើម្បីផ្តល់នូវកម្រិតខ្ពស់បំផុតនៃតំបន់ការពារសុវត្ថិភាពសម្រាប់ទិន្នន័យ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei បានរៀបចំកម្មវីធីដំណោះស្រាយប្រឆាំងនឹងមេរោគចាប់ជំរិត ដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ធនាគារធំៗជាច្រើននៅក្នុងទីក្រុងហុងកុង សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេស និងតំបន់ផ្សេងទៀត ដោយបង្កើតខ្សែការពារចុងក្រោយសម្រាប់សុវត្ថិភាពទិន្នន័យរបស់ធនាគារ។ ក្រុមហ៊ុនHuawei នឹងបន្តដឹកនាំទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ IT រួមជាមួយនឹងអតិថិជន និងដៃគូហិរញ្ញវត្ថុ។ បន្តបង្កើត ផលិតផល និងវីធីដំណោះស្រាយប្រកបដោយនវានុវត្តន៍ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការអាជីវកម្មនាពេលអនាគត និងជួយដល់ការផ្លាស់ប្តូរទម្រង់ឌីជីថលនៃឧស្សាហកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុន Huawei ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយធនាគារទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការការពារទិន្នន័យ និងធានាសុវត្ថិភាពទិន្នន័យ៕