Cctimesw1140xh150cm copy

ឃាត់ទុកពងមាន់ ៥ម៉ឺនគ្រាប់ និងពងគ្រួច ៧ម៉ឺនគ្រាប់ ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រៃវែង៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០២ធ្នូ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១តោន ស្លាកលេខភ្នំពេញ2BO-0048 ពណ៌ស ដឹកស៊ុតសត្វមាន់ចំនួន៥០០០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧០០០០គ្រាប់ ដឹកចេញមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ពងមាន់ និងពងគ្រួច ទាំងអស់ នឹង ត្រូវយកមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតសត្វ)។

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងមុខសាលាសង្កាត់វាលស្បូវ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង