ភ្នំពេញ៖ ក្រសួងកសិកម្ម កាលពីថ្ងៃទី ៧ វិច្ចកា កន្លងទៅនេះ បានសម្រេចអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd ធ្វើការនាំចូលកូនដើមសាគូរ៉ា Youko - Sakura ចំនួន ១០០ដើម ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាភ្នំពេញ ដើម្បីមកដាំនៅរមណីដ្ឋានរាជិនីលង្វែករបស់កម្ពុជា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតឲ្យលោក KOJIMA MASANOBU និងកូនប្រុសបង្កើតរបស់លោកឈ្មោះ KOJIMA MASAYA ដែលជានាយកក្រុមហ៊ុន Kojima Holdings Co., Ltd នាំចូលដើមសាគូរ៉ា Youko - Sakura ចំនួន ១០០ ដើម ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាភ្នំពេញ។ ដើមសាគូរ៉ា Youko – Sakuraនេះ បានផ្សាំដោយក្រុមហ៊ុន Enseki Aojiro Co .,Ltd ក្នុងតំបន់ Auchincloss Prefecture យកមកដាំនៅក្នុងរមណីយដ្ធានរាជិនីលង្វែក នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។
គួរបញ្ជាក់ថា ការនាំចូលដើមសាគូរ៉ា Youko - Sakura នេះ ក្នុងគោលបំណងដើម្បីទុកជាចំណងមិត្តភាពរវាងប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd និង រមណីយដ្ធានរាជិនីលង្វែក៕