Cctimesw1140xh150cm copy

ខេត្តបាត់ដំបងនឹងរៀបចំពិព័រណ៍ម្ហូបអាហាររយៈពេល ៣ថ្ងៃ នៅថ្ងៃឆ្លងឆ្នាំសកល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងត្រៀមរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ នៅក្នុងកម្មវិធីឆ្លងឆ្នាំសាកល ឆ្នាំ ២០២៣ឈានចូល ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៩-៣១ ខែ ធ្នូ ឆ្នាំ ២០២៣។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារនេះធ្វើឡើងដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ កាលពីពេលថ្មីៗកន្លងទៅនេះ។ នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា ភូមិម្ហូបខ្មែរ, ពិព័រណ៍ម្ហូបអាហារ និងផលិតផលមន្ទីរអង្គភាព ក្រុងស្រុកទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង, ពិព័រណ៍ភូមិមួយផលិតផលមួយ, ការ សម្ដែងសិល្បៈ, ការប្រគំតន្ត្រីខ្នាតយក្ស និងមានការបាញ់កាំជ្រួច ដើម្បីអបអរដល់ព្រឹត្តិការណ៍មួយនេះ និងការឆ្លងឆ្នាំសាកលជាដើម។ សម្រាប់ការចូលរួមតាំងពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣កន្លងទៅទីក្រុងបាត់ដំបង បានជាប់ជា«បណ្ដាញ ទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ»ក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូល បន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN)៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង