Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់គ្រូពេទ្យTYDA

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី០៣ធ្នូនេះ បានចូលរួមក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ ដែលរៀបចំឡើនៅសណ្ឋាគារភ្នំពេញ។ លោករដ្ឋមន្រ្តីបានការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអោយមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដ៏មានសារ:សំខាន់នេះឡើង។

នាឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនជូនដល់អង្គសន្និសីទនូវគន្លឹះសំខានៗសម្រាប់ជាបទពិសោធន៍ដើម្បីអោយអនុវត្តការងារមានប្រសិទ្ធិភាពផងដែរ។ ជាពិសេស លោកក៏បានលើកយកនូវចំណុច ដើម្បីក្លាយជាគ្រូពេទ្យល្អ ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែគៀកដល់ប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង