
សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ប្រមាណជាង១ម៉ឺននាក់ កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាប។ក្នុងចំណោមអ្នកចូលរួមនោះក៏មានដែលភ្ញៀវទេសចរអន្តរជាតិ មន្ត្រីទូកមកពីអង់គ្លេស សហរដ្ឋអាម៉េរិក ជប៉ុន និង បារាំងផងដែរ។
នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី០៣ ខែធ្នូម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និង ខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អង្គការបេះដូងមាស ដែលមានមនុស្សចូលរួមប្រមាណជាង ១ម៉ឺននាក់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣នេះ។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០ពាន់១៥៤នាក់ ក្នុងនោះ អត្តពលិកខ្មែរចំនួន ៦ពាន់៥០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣ពាន់៦៥៤នាក់ មកពី ៧៨ប្រទេស ដោយមានការកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២២ ដែលប្រទេសចូលរួមច្រើនជាងគេ គឺអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង។
សកម្មភាពទាំងនេះ គឺជាគោលបំណងនៃការរៀបចំរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរដែលត្រូវបានធ្វើឡើងជារៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ និយាយជារួមគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីបំផុសសកម្មភាពកីឡា បង្កើន សាមគ្គីភាព សុខភាពទាំងប្រជាពលរដ្ឋសាមញ្ញក៏ដូចជា អត្តពលិកអាជីពជាដើម៕