Cctimesw1140xh150cm copy

តារាសម្តែងជើងចាស់ពីររូបនឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍”រាត្រីចងចាំ”នៅលើទឹកដីអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ តារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជ្រើសរើសជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងតួអង្គព្រះនាងឥន្រ្ទទេវី ក្នុងទម្រង់ល្ខោនទំនើបចម្រុះ នៃមហាព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍«រាត្រីចងចាំ»លើកទី៤ នឹងធ្វើឡើងលើទឹកដីអង្គរនៃខេត្តសៀមរាប នៅថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍វប្បធម៌នេះ នឹងមានទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើននាក់។

គួរបញ្ជាក់ថា «រាត្រីចងចាំ» នឹងរៀបចំឡើងនៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះក៏រម្លឹកខួបអង្គរត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ក្នុងការកសាង និងការពារប្រាសាទអង្គរវត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង