Cc time web banner 054637

បុណ្យសមុទ្រ៖«សេវាស្នាក់នៅ»ក្នុងក្រុងកែបជាង៨០%កក់ពេញអស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីក្រុងកែប ខេត្តកែប៖រូបភាពមន្ទីរព័ត៌មានខេត្តកែប

ខេត្តកែប៖ ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប បានចាប់ប្រារព្ធធ្វើឡើងនៅថ្ងៃទី០១-០៣ ខែធ្នូនេះ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកស្រី ពេជ ចន្ទមុន្នី។គិតមកដល់ពេលនេះ សេវាស្នាក់នៅក្នុងទីក្រុងកែបជាង៨០ភាគរយហើយ ត្រូវបានភ្ញៀវទេសចរកក់ពេញ ដើម្បីទៅចូលរួមកម្សាន្តនៅទីនោះ។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែបផ្តល់ជូនដល់សារព័ត៌មាន ស៊ីស៊ីថាមស៍ គិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣នេះ សេវាស្នាក់នៅក្នុងខេត្តកែបមានចំនួនសរុប ១០២ ទីតាំង ក្នុងនោះមាន សណ្ឋាគារ បឹងហ្គាឡូ និង ផ្ទះសំណាក់។

បើតាមរបាយការណ៍ បច្ចុប្បន្ននេះ សេវាស្នាក់នៅក្នុងខេត្តកែប ត្រូវបានភ្ញៀវទេសចរបានទាក់ទងមកកក់ទុកមុន ដើម្បីមកស្នាក់នៅសម្រាប់ដើរលេងកម្បាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣។សម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ បែងចែកតំបន់កម្សាន្តជា៣តំបន់ធំៗរួមមាន៖ តំបន់អា(A) ស្ថិតក្នុងផ្សារក្ដាម ជាតំបន់ដែលមាឆាកប្រគុំតន្ដ្រីធំ, តំបន់បេ(B) ស្ថិតនៅមុខសួរច្បារខ្ញុំស្រឡាញ់ខេត្តកែប, និង តំបន់សេ(C) ស្ថិតនៅមុខសាលាខេត្តកែប ជាតំបន់មានការប្រគុំតន្រ្តី មានស្ដង់តាំងពិព័រណ៍ ការប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរ និង សកម្មភាពជាច្រើនទៀត។

រដ្ឋបាលខេត្តកែបមានក្តីសង្ឃឹមថា បុណ្យសមុទ្រឆ្នាំនេះអាចនឹងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុបមិនតិចជាង១០ម៉ឺននាក់ឡើយក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ ព្រោះខេត្តកែបជាខេត្តមួយដែលមានសក្ដានុពលទាក់ទាញទេសចរឱ្យមកកម្សាន្តតំបន់ឆ្នេរ កោះ ព្រៃភ្នំ និង ឧទ្យានជាតិជាច្រើន ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង