Cc time web banner 054637

ក្រុមហ៊ុនមួយបោះទុន៦៥,៥លានដុល្លាបង្កើត«ស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ»នៅស្វាយរៀង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ ក្រុមហ៊ុនមួយបានបោះទុនវិនយោគប្រមាណជា៦៥,៥លានដុល្លាអាម៉េរិក ដើម្បីអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅក្នុងខេត្តស្វាយរៀង។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

ក្រុមហ៊ុននោះមានឈ្មោះ “SCHNEITEC VIBRANT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៣៥កន្លែង។

គួរបញ្ជាក់ថា វិស័យថាមពលរដ្ឋ គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចជាតិ។ការប្រឹងប្រែងនេះ គឺក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យប្រទេសកម្ពុជាមានសន្តិសុខថាមពលដោយមិនបាច់ពឹងតែប្រទេសជិតខាងកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង