Cc time web banner 054637

កម្ពុជាទទួលបានទេសចរសរុបជាង៦លាននាក់ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវជាតិ និងអន្តរជាតិ ដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ (រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ)

ភ្នំពេញ៖ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៦លាន បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា ដោយក្នុងនោះភ្ញៀវជាតិមានចំនួន ៦.៣៩០.០០០នាក់ នោងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ៧៣.០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក តុប សុភ័ក្រ បានលើកឡើងថា រាជធានីខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេអំឡុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃកន្លងទៅនេះមានចំនួន៥ដូចជា៖ រាជធានីភ្នំពេញ(ជិត ៥លាននាក់) ខេត្តសៀមរាប(ប្រមាណ ៣០៤.២០០នាក់) ខេត្តព្រះសីហនុ(ចំនួន ២៦២.៤១១នាក់) ខេត្តបាត់បំបង (ចំនួន១០០.៥៤០នាក់) និងខេត្តកែប(ជាង៩ម៉ឺននាក់)។

អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា ស្ថានភាពនៃពិធីបុណ្យអុំទូកឆ្នាំនេះ គឺមានភាពល្អប្រសើរ ព្រោះអាជ្ញាធរពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់នៅក្នុងការថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានការរៀបចំតុបតែងលម្អនានា ដែលបានផ្ដល់ទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តដោយភាពជឿជាក់ខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង