សៀមរាប៖ ព្រឹត្តិការណ៍«រាត្រីចងចាំ»លើកទី៤ នឹងធ្វើឡើងលើទឹកដីអង្គរនៃខេត្តសៀមរាប នៅថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍វប្បធម៌នេះ នឹងមានទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើននាក់។
គួរបញ្ជាក់ថា «រាត្រីចងចាំ» នឹងរៀបចំឡើងនៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះក៏រម្លឹកខួបអង្គរត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ក្នុងការកសាង និងការពារប្រាសាទអង្គរវត្ត៕