Cctimesw1140xh150cm copy

«បុណ្យសមុទ្រ»ចាប់ផ្តើមនៅថ្ងៃស្អែក ជាមួយតំបន់កម្សាន្តជាច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប

ខេត្តកែប៖ សម្រាប់ពិធីបុណ្យសមុទ្រដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ ខេត្តកែបត្រូវបានបែងចែកតំបន់កម្សាន្ត ចេញជា៣តំបន់ធំៗរួមមាន៖ តំបន់អា(A) ស្ថិតក្នុងផ្សារក្ដាម ជាតំបន់ដែលមាឆាកប្រគុំតន្ដ្រីធំ, តំបន់បេ(B) ស្ថិតនៅមុខសួរច្បារខ្ញុំស្រឡាញ់ខេត្តកែប, និង តំបន់សេ(C) ស្ថិតនៅមុខសាលាខេត្តកែប ជាតំបន់មានការប្រគុំតន្រ្តី មានស្ដង់តាំងពិព័រណ៍ ការប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរ និងសកម្មភាពជាច្រើនទៀត។ នេះបើតាមប្រសាសន៍របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣០វិច្ឆិកានេះ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ខេត្តកែប បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនា កម្សាន្ត និងស្នាក់នៅលំហែកាយ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ លោកក៏បានលម្អិតបន្ថែមពីតំបន់កម្សាន្តធំៗទាំងនោះថា តំបន់អា ជាតំបន់សម្រាប់សម្ដេច ហ៊ុន ម៉ាណែត និងជាតំបន់ដែលត្រូវប្រគុំតន្រ្តីឆាកឈុតធំស្ថិតក្នុងតំបន់ផ្សារក្ដាម, តំបន់បេ តំបន់នៅមុខសួរច្បារខ្ញុំស្រឡាញ់ខេត្តកែប និងតំបន់សេ ស្ថិតនៅមុខសាលាខេត្តកែប ដែលជាតំបន់មានការប្រគុំតន្រ្តី មានស្ដង់តាំងពិព័រណ៍ ការប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរ ក្រៅពីនេះក៏នៅមានតំបន់សក្ដានុពលចុងក្រោយមួយទៀតនោះគឺ ឆ្នេរអង្កោល ដែលអាចឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត ជាពិសេសឆ្នេរនេះត្រូវបានតភ្ជាប់ផ្លូវទៅមាត់សមុទ្រជាង១០គីឡូម៉ែត្រ អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។

លោកបន្តថា នេះជាលើកទី៣ហើយដែលខេត្តកែបទទួលបានសិទ្ធរៀបចំបុណ្យសមុទ្រ ហើយបុណ្យសមុទ្រឆ្នាំនេះនឹងមានព្រឹត្តិការណ៍ប្លែកអារម្មណ៍ជាច្រើនដូចជា ការដាំដើមឈើនៅតាមឆ្នេរអង្កោលថ្មី ចំនួន១០០ដើម, ការចែកបណ្ណសរសើរ និងពានរង្វាន់ ជូនដល់វិស័យឯកជននៃមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តដែលមានស្នាដៃផ្នែកបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ, ការប្រកួតកីឡាផ្សេងៗ, ការប្រគុំតន្រ្តី, តាំងពិព័រណ៌, និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។

អភិបាលខេត្តកែបសង្ឃឹមថា បុណ្យសមុទ្រឆ្នាំនេះអាចនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបមិនតិចជាង១០ម៉ឺននាក់ឡើយក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ ព្រោះខេត្តកែបជាខេត្តមួយដែលមានសក្ដានុពលទាក់ទាញទេសចរឱ្យមកកម្សាន្តតំបន់ឆ្នេរ កោះ ព្រៃភ្នំ និងឧទ្យានជាតិជាច្រើន ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង