681 ezgif.com resize
Swift cc time

ត្រីគល់រាំង១ក្បាល ប្រវែង០,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេវិញនៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ រដ្ឋបាលជលផលបានកោតសរសើរ ចំពោះលោក ឆេង ឃា អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានលែងប្រភេទត្រីគល់រាំង១ក្បាល ទម្ងន់៨,៥០គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

រដ្ឋបាលជលផលបានបញ្ជាក់ថា សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីជិតផុតពូជនេះ ឲ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។


Khcct banner

អត្ថបទទាក់ទង