681 ezgif.com resize
Swift cc time

ខេត្តចំនួន១១របស់កម្ពុជា បានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រសាសន៍លោក តូច ប៊ុនហួរ រដ្ឋាលេខាធិការក្រសយងកសិកម្ម ថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម និងសភាពអឺរ៉ុប អំពីខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា កាលពីថ្ងៃទី២៩ វិច្ឆិកា។

បើតាមប្រសាសន៍លោក តូច ប៊ុនហួរ ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំ គ្រាប់ និងសរីរាង្គតាមបែបប្រពៃណី។ បន្ថែមណីនេះ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀបធៀបជាមួយដំណាំផ្សេង ទៀត ដំណាំស្វាយចន្ទីត្រូវការទឹកតិចតួចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្រមទៅនឹង អាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា។

លោក តូច ប៊ុនហួរ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដី សម ស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ ២,៣៨ លានហិកតា៕


Khcct banner

អត្ថបទទាក់ទង