Cctimesw1140xh150cm copy

ពលរដ្ឋនៅ«តាតៃលើ»នឹងទទួលបានអគ្គិសនីប្រើប្រាស់ដើមឆ្នាំ២០២៤ក្រោយរង់ចាំ៨ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការតបណ្តាញភ្លើងរដ្ឋកន្លងទៅ។

កោះកុង៖ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ នឹងទទួលបានការតបណ្តាញប្រព័ន្ធអគ្គិសនីបានគ្រប់ខ្នងផ្ទះ នៅដើមឆ្នាំ២០២៤ខាងមុខនេះ។នេះបើតាមការថ្លែងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេច ហ៊ុន ម៉ាណែត បានចេញបញ្ជាដល់ក្រសួងរ៉ែ និង ថាមពល ជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ។

បើតាមសម្តេច ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ មានប្រវែង ៣៣ គីឡូម៉ែត្រ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣ គ្រួសារ និង អាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងនេះ បើគិតតាំងពីការសិក្សារហូតដល់ការកសាងនាពេលនេះ គឺត្រូវប្រើប្រាស់ពេល៨ឆ្នាំ ជាពិសេសការសិក្សាលើបញ្ចៀសផលប៉ះពាល់នានា។

គួរបញ្ជាក់ថា វិស័យថាមពលអគ្គិសនី ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង