681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន សែន ជួយឧបត្ថម្ភសិស្សនិទ្ទេស A ម្នាក់ដែលមានឪពុកម្តាយជាជនពិការ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ខែវិច្ឆិកានេះ បានប្រកាសសម្រេចជួយយុវសិស្សម្នាក់ ប្រឡងបាក់ឌុប ជាប់និទ្ទេស A ដែលគ្រួសារមានជីវភាពខ្វះខាត ហើយឪពុកម្ដាយជាជនមានពិការភាព រស់នៅស្រុកអង្គរជ័យ ខេត្តកំពត។ សម្តេចបានប្រកាសថានឹងជួយឧបត្ថម្ភដល់ក្មេងប្រុសនេះនូវកន្លែងស្នាក់នៅ ទំនុកបម្រុងការហូបចុក ការសិក្សា និងប្រាក់ចាយវាយជាប្រចាំ បន្ថែមនេះនឹងជួយជាថវិកាដល់ការសងបំណុល និងជួយសាងសង់ផ្ទះឲ្យគ្រួសារយុវជននេះ។ ហើយសម្តេចបានដាក់បញ្ជាឲ្យឯកឧត្តម ខេង សាម៉េត ឯកឧត្តម សេង ទៀង និងឯកឧត្តម ហ៊ីង ប៊ុនហៀង ធ្វើកិច្ចការងារនេះជាបន្ទាន់។

សូមជម្រាបថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» នេះឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៉ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយពិការ ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A» ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករ៕

Khcct banner

អត្ថបទទាក់ទង