Cc time web banner 054637

«មហាទន្សាយតេជោសែនជ័យ»ទូកជាប់លេខ១ ដែលមានល្បឿនបំផុតប្រចាំឆ្នាំ ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្មវិធីប្រណាំងទូកង ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ ដោយលទ្ធផលបង្ហាញថា ទូក«មហាទន្សាយតេជោសែនជ័យ» មកពីខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១, ទូកង «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ២ និង ទូកង «កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់ លេខ៣។

គួរបញ្ជាក់ថា រយៈពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកងចូលរួមប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីបដែលរៀបចំដោយក្រសួង និងក្រុមហ៊ុនឯកជន ក៏ដូចជាការតាំងពិព័រណ៍ផលិតផល ការអុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង