681 ezgif.com resize
Swift cc time

មេប៉ុស្ដិ៍រស្រែចារត្រូវបានបញ្ឈរជើងបណ្តោះអាសន្ន ពាក់ព័ន្ធឃាត់ការសម្តែងល្ខោន នៅក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយឃាត់ការសម្ដែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្ទាប់ពីទទួលព័ត៌មានលើបណ្ដាញសង្គមថា មេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក៏បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ៕

Khcct banner

អត្ថបទទាក់ទង