Cctime 6monthsfree desktop
Cc times  web banner kh (2)

«ត្រយងយក្ស» ឬ «សត្វឪលើក» ជាបក្សីតំណាងឱ្យប្រទេសកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កម្ពុជា៖ ត្រយងយក្ស គឺជាពូជសត្វត្រយង ដែលមានមាឌធំជាងគេទាំងអស់។ ត្រយងយក្ស ជាប្រភេទបក្សីកម្រ និងត្រូវបានអង្គការអភិរក្សសត្វព្រៃលើពិភពលោក IUCN បានចាត់ ក្នុងបញ្ជីក្រហម ជាសត្វកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ។នាពេលបច្ចុប្បន្នគេសង្កេតឃើញត្រយងយក្សមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា។

សត្វត្រយងយក្ស ចូលចិត្តរស់នៅតាមតំបន់ព្រៃរបោះស្ងួត ឬព្រៃពាក់កណ្តាលស្រោង ដែលមានទីតាំងកន្លែងដីសើម តាមថ្លុក ត្រពាំង បឹងបួរ ស្ទឹង និងទន្លេជាដើម។ វាស៊ីចំណីអាហារដោយចំពុះធំវែង មាំ ខាងចុងរាងកោងខុបបន្តិច ដើម្បីចាប់ជាសត្វល្អិត ក្នុងទឹក ក្នុងភក់ ឬតាមកំហែងដី ដូចជា ខ្យង ជន្លេន កូនក្អាត់ កូនកង្កែប កូនក្តាម កូនពស់ អន្ទង់។ល។

ត្រយងយក្ស តែងតែរស់នៅជាក្រុមតូចៗ នៅលើដើមឈើធំងាប់ៗ ខ្ពស់ៗ ឬអ្នកស្រុកហៅថា«ឈើគ្រាក់»។ នៅដើមរដូវវស្សា ចាប់ពីខែឧសភា រហូតដល់ខែសីហា ជារដូវបន្តពូជ និ៩ងពងកូនរបស់ត្រយងយក្ស៕

(សៀវភៅសម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា)


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង