សៀមរាប៖ អាជ្ញាធរជាតិអប្សរា ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ បានជួសជុល ពង្រឹងស៊ុមទ្វារបញ្ឆោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។
ស៊ុមទ្វារបញ្ឆោតទាំងបី ប្រាសាទបក្សីចាំក្រុង បានរងការខូចខាតដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕