Cc times  web banner kh

ភ្ញៀវទេសចររាប់ពាន់នាក់បានទិញបណ្ណចូលទស្សនារមីណដ្ឋានអង្គរជារៀងរាល់ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ រមណីយដ្ឋានអង្គរ តែងតែទទួលបានភ្ញៀវទេសចររាប់ពាន់នាក់ ទិញបណ្ណចូលទស្សនាជារៀងរាល់ថ្ងៃ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ(ចាប់ពីថ្ងៃទី១៨វិច្ឆិកា-១៩វិច្ឆិកា ឆ្នាំ២០២៣) មានភ្ញៀវទេសចរសរុបប្រមាណជាង៧ពាន់នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយគិតជាទឹកប្រាក់សរុបមានចំនួនជិត៣៤ម៉ឺនដុល្លារ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលផ្ដល់មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់ថា នាចុងសប្ដាហ៍ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៣,៥៦៧ នាក់ ដែលគិតជាសាច់ប្រាក់មានចំនួន ១៦៩,៥២៤ ដុល្លារអាម៉េរិក ខណៈចុងសប្តាហ៍ថ្ងៃទី១៩វិច្ឆិកា ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៣,៤៩២នាក់ គិតជាសាច់ប្រាក់មានចំនួន ១៦៩,៧១៩ ដុល្លារ។

សរុបរយៈពេល២១ថ្ងៃនៃខែវិច្ឆិកានេះ ចំនួនភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង៦ម៉ឺននាក់ គិតជាសាច់ប្រាក់មានចំនួនជាង២លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង