681 ezgif.com resize
Swift cc time

នាវាមួយគ្រឿងផ្ទុកភ្ញៀវទេសចរ៦២៨នាក់មកកម្សាន្តខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២២វិច្ឆិកានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មាននាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេសជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

បើតាមសេចក្ដីប្រកាស ភ្ញៀវទេសចរទាំងអស់បានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

ក្រសួងទេសចរណ៍បញ្ជាក់ថា នេះជាសញ្ញាណល្អនៃវិស័យទេសចរណ៍ នៅគោលដៅខេត្តព្រះសីហនុ ក៏ដូចជាគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង