Yearendyearend1140x150

ពលរដ្ឋកម្ពុជាអាចទូទាត់«ប្រាក់រៀល»ទៅកាន់អាជីវករ៨៣លានកន្លែងលើពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សិង្ហបុរី៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន AliPay Connect Pte. Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”។ MOUនេះ នឹងអនុញ្ញាតឱ្យអាជីវករក្នុងស្រុកដែលកំពុងប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ «KHQR បាគង»របស់ធនាគារជាតិនៃកម្ពុជា នឹងអាចទូទាត់ប្រាក់ជាមួយអ្នកប្រើប្រាស់ ឬអាជីវករដែលប្រើប្រាស់ប្រព័ន្ធAlipay ជាង៨៣លានកន្លែងនៅទូទាំងពិភពលោក។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងដោយផ្ទាល់ដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group នៅប្រទេសសិង្ហបុរី ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព។

បើតាមធនាគារជាតិនៃកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយអាជីវករដែលមានប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករនៅទូទាំងសកលលោក ហើយភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និង ទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៃប្រទេសសិង្ហបុរី លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅក្រៅប្រទេសនឹងអាចទូទាត់ប្រាក់ទៅឱ្យពាណិជ្ជករណាមួយពីគណនីធនាគារផ្ទាល់របស់ពួកគេជាមួយនឹងប្រភេទស្តង់ដារនៃការទូទាត់តាមឃ្យូអរកូតរបស់ប្រទេសកម្ពុជា។ ជាងនេះទៀត វានឹងធ្វើឱ្យភ្ញៀវទេសរដែលមកកម្សាន្តក្នុងប្រទេសកម្បុជា កាន់តែមានភាពងាយស្រួល និងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ ព្រោះឥឡូវនេះអាជីវកម្មខ្នាតតូចនឹងអាចលក់បានកាន់តែច្រើន ដោយសារអ្នកទេសចរយល់ថាវាងាយស្រួលក្នុងការទូទាត់។

គួររំលឹកថា អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។ ធនាគារជាតិ បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និង ធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង