681 ezgif.com resize
Swift cc time

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍១០០% ដល់យុវជនក្រីក្រ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ឆ្នាំង៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២០ វិច្ចកា បានចេញសេចក្ដីប្រកាសអំពីការផ្តល់អាហារូបករណ៍១០០% នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជា្ជជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេល ៤ខែ ដោយឥតគិតថ្លៃ។

យោងតាមវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសអំពីការជ្រើសរើស យុវជន យុវនារី ដែលមកពីគ្រួសារដែលមានបណ្ណក្រីក្រ ១និង២ និងគ្រួសារដែលមានបណ្ណសម្គាល់ជនងាយរងហានិភ័យ ឲ្យចូលសិក្សាដោយឥតបង់ថ្លៃសិក្សាលើមុខជំនាញ ដូចជាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លឈើ, សេវាកម្មកុំព្យូទ័រ និងជំនាញ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ វិទ្យាស្ថានពហុបច្ចេកទេស មានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាប់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង)។

គួរបញ្ជាក់ថា សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ក្រីក្រ១និង២ និងបណ្ណសម្គាល់គ្រួសារជនងាយរងហានិភ័យ របស់យុវជន-យុវនារីទាំងពីរភេទត្រូវមានអាយុ ចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ។ ការចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី២០ ខែ វិច្ចកា ដល់ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣ ហើយសិស្សទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០រៀល ក្នុង១ខែ ដោយសិក្សាពេញម៉ោង៕


Khcct banner

អត្ថបទទាក់ទង