Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកវិនិយោគកម្ពុជា-ជប៉ុនប្រមាណ៦០ក្រុមហ៊ុនជួបគ្នាស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣។

ភ្នំពេញ៖ អ្នកវិនិយោគគិនមកពីប្រទេសជប៉ុន និងកម្ពុជាប្រមាណ៦០ក្រុមហ៊ុន នៅថ្ងៃទី ២០ វិច្ឆិកាម្សិលមិញបានរៀបចំវេទិកា«ធុរកិច្ចរភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន។វេទិកានេះ ផ្តូចផ្តើមឡើងដោយធនាគារ អេស៊ីលីដា និង សហការ ដោយ​សមាគម​ជប៉ុន-កម្ពុជា។

កិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុន នៅឆ្នាំ២០២៣នេះ រៀបចំឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និង អ្នកវិនិយោគគិនកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន ដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជាគ្រាដែលវិបត្តិជំងឺកូវីដ-១៩បានធូរស្បើយនៅលើពិភពលោក។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុននេះ ទោះបីមានរយៈពេលខ្លីតែវាជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅកម្ពុជា។សម្រាប់លោកបណ្ឌិត ការៀបចំនេះមិនមែនដើម្បីផលប្រយោជន៍របស់ធនាគារ អេស៊ីលីដា នោះទេ តែដើម្បីផលប្រយោជន៍រួម មិនថាតែអ្នកវិយោគជប៉ុននោះទេ គឺស្វាគមន៍ទាំងអស់។

បើតាមលោកបណ្ឌិត អ៉ិន ចាន់នី អ្នកវិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និង ​សម្បូរ​បែប ។ ទាំង​នេះ ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ ដែល​ប្រទេស​កម្ពុជា​ផ្តល់​នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​បំផុត ដើម្បី​បំពេញ​តម្រូវការ​ជូន​វិនិយោគិន រួមមាន ៖ កត្តា​នយោបាយ សេដ្ឋកិច្ច និង​សេ្ថរភាព​សង្គម ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា«​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ។វេទិកានេះ ត្រូវបានគេរំពឹងថានឹង​ក្លាយ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន សុខាភិបាល កសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និង​ បដិសណ្ឋារកិច្ចជាដើម៕

កិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ថ្លែងក្នុងកិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣។
កិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៣។


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង