681 ezgif.com resize
Swift cc time

អាជ្ញាធរ រកឃើញមូលហេតុ«ត្រីងាប់»នៅទក្សិណអង្គរតូចខាងកើត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ នគរបាលការពារបេតិកភ័ណ្ឌ និងអាជ្ញាធរជាតិអប្សរា បានចុះស្រាវជ្រាវជុំវិញករណីដែលធ្វើឲ្យត្រីងាប់ នៅទក្សិណអង្គរតូចខាងកើត ដោយបានរកឃើញថា មានពលរដ្ឋ ៥នាក់ បានដឹកយកត្រីចំនួន ២ធុង ទម្ងន់ប្រមាណ ១០គីឡូក្រាម យកមកលែងចូលក្នុងទក្សិណអង្គរតូច។ ហើយដោយត្រីទាំងនោះមានសភាពអន់ទើបធ្វើឲ្យត្រីងាប់យ៉ាងដូច្នេះ។

បើតាមការសាកសួររបស់អាជ្ញាធរ បានទទួលព័ត៌មានថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង០០នាទី មានប្រជាពលរដ្ឋភេទស្រី ចំនួន ៥នាក់ បានដឹកយកត្រីចំនួន ២ធុង ទម្ងន់ប្រមាណ ១០គីឡូក្រាម យកមកលែងចូលក្នុងទក្សិណអង្គរតូច តាមជំនឿប្រពៃណីរបស់ខ្មែរ ក្នុងនោះមានប្រភេទត្រីក្រាញ់ ត្រីអណ្តែង ត្រីផ្ទក់ និងក្តាម។

តាមការពិនិត្យ ត្រីងាប់មានចំនួនប្រមាណ ៣គីឡូក្រាម រីឯមូលហេតុបណ្តាលឲ្យត្រីងាប់ គឺដោយសារពួកគេបានចាប់ត្រីពីវាលស្រែ តាមត្រពាំង ថ្លុក មានសភាពអន់ខ្លាំង។ ចំណែកអ្នកថតបង្ហោះតាមបណ្តាញសង្គមបានជួបក្រុមការងារ ហើយបានដឹងអំពីមូលហេតុថា ត្រីងាប់ ដោយសារប្រជាពលរដ្ឋយកមកលែង ភ័យខ្លួន ក៏បានជិះម៉ូតូគេចខ្លួនបាត់ពីសមត្ថកិច្ច៕


Khcct banner

អត្ថបទទាក់ទង