681 ezgif.com resize
Swift cc time

នាវាពីរគ្រឿងដឹកភ្ញៀវទេសចរបរទេសជិត៣ពាន់នាក់មកទស្សនាកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួនពីរគ្រឿង បានដឹកភ្ញៀវទេសចរបរទេសជិត៣ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៧វិច្ឆិកា-១៨វិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា។

នាវាទេសចរណ៍ទាំង២នោះមាន នាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរ សរុប ២០០៥ នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១ នាក់ ស្រី១២២ នាក់ ។ នាវានេះ បានចូលមកកម្ពុជា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាវាទេសចរណ៍មួយទៀតឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។ នាវានេះបានចូលមកកម្ពុជានៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣។

ការមកដល់នៃនាវាទេសចរណ៍បរទេសទាំង២នេះ ជាសញ្ញាល្អថ្មីទៀតនៃវិស័យទេសចរណ៍របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ហើយការមកដល់នេះ គឺទទួលបានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ ពីអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង