Cctime 6monthsfree desktop
Cc times  web banner kh (2)

នាវា១គ្រឿងដឹកទេសចរបរទេសជាង២ពាន់នាក់មកកម្សាន្តនៅកម្ពុជារយៈពេល២ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នាវាទេសចរណ៍១គ្រឿង ផ្ទុកភ្ញៀវទេសចរ​បរទេសសរុបចំនួន ២០០៥នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី១៧វិច្ឆិកា ក្នុងគោលបំណងមកកម្សាន្តនៅកម្ពុជា រយៈពេល០២ថ្ងៃ (ក្នុងខេត្តព្រះសីហនុ)។

នាវាទេសចរណ៍ ឈ្មោះ AIDA Bella សញ្ជាតិ​ ITALY ដែលមានប្រវែងបណ្តោយ​ ២៣០ម៉ែត្រ​ ទទឹង ៣២ម៉ែត្រ ចេញដំណើរមកពីប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ (ផែ​ចាស់)​ ដោយសុវត្ថិភាព​។

នាវិកសរុបចំនួន​ ៦៣១​ នាក់​ ស្រី​ ១២២​នាក់​ មាន​ ២៧សញ្ជាតិ​ និងមានភ្ញៀវទេសចរ​ សរុបចំនួន ២០០៥នាក់​ ស្រី​ ១០៤៨នាក់​ មាន​ ២៥សញ្ជាតិ​ (​ សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ​គឺ​អាល្លឺម៉ង់ ១៨៥៩នាក់​ )​ ។

គួរបញ្ជាក់ថា ការចូលចតក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ​(​ ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦.០០នាទីរសៀលឆ្ពោះទៅប្រទេសវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង