681 ezgif.com resize
Swift cc time

ព្រះធម្មវនវាសី ចន្ទមុនី ឧបត្ថម្ភអង្ករ២០តោន និងថវិកា១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះធម្មវនវាសី ចន្ទមុនី (សុន ចាន់វីរៈ) ព្រះចៅអធិការវត្តតាសុត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង) នៅថ្ងៃទី១៥វិច្ឆិកា បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ និងអង្ករ២០តោន ជូនកាកបាទក្រហមកម្ពុជា។ ពិធីប្រគល់-ទទួលអណោយជាអង្ករ២០តោន និងថវិកា១ម៉ឺនដុល្លារ ធ្វើឡើងនៅទីស្តីកាកបាទក្រហមកម្ពុជា។

លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានប្រគេនចំពោះ ព្រះធម្មវនវាសី សុន ចាន់វីរៈ នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ដែលជាការប្រោសព្រះរាជទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ៕


Khcct banner

អត្ថបទទាក់ទង