Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនមន្ទីរពេទ្យអង្គឌួង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យអង្គឌួង ទាំងសំណង់អគារថ្មីៗ និងអគារដែលមានស្រាប់ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងនាឱកាសដែល លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនេះ លោក ឈាង រ៉ា ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងសំណង់អគារថ្មីៗ និងអគារដែលមានស្រាប់ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ទន្ទឹមនឹងការរីកចម្រើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចជា៖ ធ្វើទំនើបកម្មមន្ទីរពេទ្យប្រកបដោយនវានុវត្តន៍ ឌីជីថល និងមានការទទួលស្គាល់គុណភាព, ជំរុញការអនុវត្តគម្រោងសាងសង់អគារថ្មីបន្ថែមទៀត, ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត, និង បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល។

ជាចុងក្រោយ លោករដ្ឋមន្រ្តីក៏បានស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង