Cctime 6monthsfree desktop
Cc times  web banner kh (2)

«អគារ»កម្ពស់៥៥៥ម៉ែត្រខ្ពស់ជាងគេនៅក្នុងតំបន់នឹងលេចចេញជារូបរាងនៅភ្នំពេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ អគារកម្ពស់៥៥៥ម៉ែត្រ ជាអគារដែលមាកម្ពស់ខ្ពស់ជាងគេក្នុងតំបន់ គ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ហើយអគារនេះក៏ជានិមិត្តរូបនៃប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ការអភិវឌ្ឍន៍នៅទីនេះ ក៏បានចូលរួមបន្ថែមទៀតដល់ការជំរុញការអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងកើតនៃប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបតភ្ជាប់កោះនរានិងកោះពេជ្រ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរានៅទីនេះ រួមផ្សំគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនាពេលអនាគត ហើយសេដ្ឋកិច្ចប៉ែកខាងកើតនៃរាជធានីភ្នំពេញនឹងត្រូវបានជំរុញឱ្យងើបឡើងយ៉ាងឆាប់រហ័ស ជាពិសេសជួយស្ដារសេដ្ឋកិច្ចពលរដ្ឋនៅក្នុងតំបន់នេះផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៥ វិច្ឆិកាស្អែកនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ" ខណៈបច្ចុប្បន្នស្ពាននេះ សម្រេចការសាងសង់តាមការគ្រោងទុក១០០ភាគរយ ហើយបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានយ៉ាងល្អ។ ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណាយពេល៣៥ខែ។ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង