Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនជប៉ុនមួយនឹងបន្ថែមឱកាសការងារប្រមាណ៧០០កន្លែងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនដេនសូ (Denso) ជាក្រុមហ៊ុនជប៉ុនធំមួយ ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ គិតមកដល់បច្ចុប្បន្ននេះ មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។ គម្រោងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធីអគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា ជាមួយឱ្យលោក អ៊ីនឹហ្សឹកា ណាអុតុ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក អ៊ីនឹហ្សឹកា ណាអុតុ បានលើកឡើងថា ឆ្នាំនេះជាខួបរយៈពេល១០ឆ្នាំក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។

លើសពីនេះទៀត លោក អ៊ីនឹហ្សឹកា ណាអុតុ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាស្តីពីការអភិវឌ្ឍមូលធនមនុស្សកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នាហើយក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ដែលបាននិងកំពុងបម្រើការនៅក្នុងរោងចកDenso បច្ចុប្បន្ន មាន៥០នាក់គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។

ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែលឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង