Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនហ្រ្គីនត្រេដ កំពុងចរចារពីលក្ខខ័ណ្ឌបច្ចេកទេស ក្នុងការនាំចេញអង្ករទៅប្រទេសទីម័លេស្តេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និងគណប្រតិភូមកពីប្រទេសទីម័រលេស្តេ បានជួបពិភាក្សាគ្នាក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តាពលក្នុងកិច្ចសហប្រត្តិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចារពីលក្ខខ័ណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz និងមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជាផងដែរ។

ក្នុងឱកាសនោះ គណប្រតិភូក៏បានធ្វើទស្សនៈកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងគីឡូម៉ែត្រលេខ៦ ដើម្បីស្វែងយល់ពីសក្តានុពលក្នុងការនាំអង្ករចេញក្រោមយន្តការរដ្ឋ និងរដ្ឋ ផងដែរ។

គួររំលឹកថា អនុស្សារណនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ចកម្ម និង ក្រសួងការបរទេសនិងសហប្រត្តិបត្តិការទីម័រលេស្តេ ត្រូវបានចុះហត្ថលេខារួចរាល់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដែលកិច្ចសហការណ៍នេះគឺបានមកពីការផ្តួចផ្តើម យកចិត្តទុកដាក់ ណែនាំ និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មទាំងអស់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង