Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងពិនិត្យការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩

ភ្នំពេញ៖ កម្ពុជានឹងពិនិត្យពិភាក្សាក្នុងការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប ព្រោះខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នេះជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យមានសម្ទុះងើបឡើងវិញ។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នាវិមានសន្តិភាព ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប ក្រសួងទេសចរណ៍ត្រូវធ្វើការពិភាក្សានៅក្រោមយន្តការក្រុមប្រឹក្សាទេសចរណ៍ដាក់ចេញជាវិធានការ ដើម្បីជំរុញការតភ្ជាប់ ដោយការហោះហើរដោយត្រង់ រវាងគោលដៅទេសចរណ៍ល្បីៗ នៅក្នុងបណ្តាប្រទេសជិតខាងមកខេត្តសៀមរាប ដូចជាការហោះហើរដោយត្រង់រវាង ភូកេត-សៀមរាប, បាលី-សៀមរាប, ដាណាំង-សៀមរាប ឬ សេប៊ូ-សៀមរាប ។

បន្ថែមពីលើការរៀបចំផែនការសកម្មភាព និង វិធានការនានា សម្រាប់អនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ក៏នៅមានសំណូមពរផ្សេងទៀតដូចជា៖ ការឆ្លើយតបទៅនឹងវិស័យឯកជនចំពោះគោលការណ៍មិនលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរ, ការសម្អាតបទល្មើសនានា, ការបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ, និង ការអភិវឌ្ឍភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង