Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាមិនមានគោលការណ៍លើកលែង«ទិដ្ឋាការ»ចំពោះភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចំណូលពីទិដ្ឋាការគឺជាប្រភពចំណូលចម្បងមួយនៃចំណូលមិនមែនសារពើពន្ធសម្រាប់ប្រទេសកម្ពុជា ដូចនេះការលើកលែងកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ។ ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នាវិមានសន្តិភាព ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា នាពេលកន្លងមក វិស័យឯកជនបានស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការដែលមានភាពបត់បែន និង ទាក់ទាញសម្រាប់ទីផ្សារអាទិភាព ។ សំណូមពរនេះ មិនមែនជាដំណោះស្រាយដែលឆ្លើយតបចំបញ្ហានោះទេ ព្រោះថា កម្ពុជាបាននិងកំពុងផ្តល់នូវកិច្ចសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំងរារាំងភ្ញៀវទេសចរមកកម្ពុជា នោះឡើយ។

បើតាមសម្តេច សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាការគឺជាប្រភពចំណូលចម្បងមួយនៃចំណូលមិនមែនសារពើពន្ធ ក្នុងន័យនេះការដាក់ស្នើសុំដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ ព្រោះកម្ពុជាមិនទាន់មានប្រភពចំណូលផ្សេង មកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុ ពីគោលនយោបាយនេះ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អ និងនីតិវិធីសម្រួល និងធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនេះ ដើម្បីឱ្យទេសចរមកកម្ពុជា មានភាពកក់ក្តៅ និងរីករាយទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង