Cctimesw1140xh150cm copy

តារាចម្រៀង Lalisa (BLACKPINK) ផ្ញើសារគាំទ្រដល់អង្គការPSE និងអ្នកគាំទ្រនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញគឺ កញ្ញា “លីសា” Lalisa Manobal ពីក្រុមBLACKPINK បានផ្ញើសារគាំទ្រដល់អង្គការ ប៉េ អេស អឺ និងអ្នកគាំទ្ររបស់កញ្ញាក្នុងប្រទេសកម្ពុជាទាំងអស់ ជាពិសេសយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។

តាយរយៈសារគាំទ្ររបស់តារាចម្រៀងដ៏ល្បីរូបនេះ បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។ អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។»

កញ្ញា លីសា បានរៀបរាប់បន្តថា នាងក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់នាង ប៉ុន្ដែនាងតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត ហើយកញ្ញាសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន អង្គការបានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលជាឪពុករបស់កញ្ញា @lisa សិល្បៈការិនី និងជាតារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម@Blackpink ដែលមហាជនគ្រប់គ្នាបានស្គាល់។ Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ផងដែរ។

កញ្ញា លីសា ក៏បានចែករំលែកនូវក្ដីស្រឡាញ់ និងចូលរួមជាជំនួយផ្ទាល់ខ្លួនរបស់កញ្ញាមកកាន់យុទ្ធនាការសប្បុរសធម៌ ពិសេស “លីសា” ក៏បានចែករំលែកនូវសារលើកទឹកចិត្តមកកាន់សិស្សនិស្សិត និងអ្នកគាំទ្ររបស់កញ្ញាទាំងអស់ក្នុងប្រទេសកម្ពុជាផងដែរ។

អង្គការ ប៉េ អេស អឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឧបត្ថម្ភគាំទ្រមកកាន់អង្គការ ប៉េ អេស អឺ ហើយអង្គការក៏សង្ឃឹមយ៉ាងមុតមាំក្នុងការទទួលស្វាគមន៍កញ្ញាមកកាន់មណ្ឌលដោយផ្ទាល់នាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង