
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៣ វិច្ឆិកានេះ បានសម្រេចមិនយកពន្ធលើដីមិនប្រើប្រាស់ដែលមានទំហំចាប់ពី៥ហិកតាចុះក្រាម។ការសម្រេចនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និង វិស័យឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ចំណែកការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។
ក្នុងវេទិការាជរដ្ឋាភិបាល និង វិស័យឯកជន លើកទី១៩ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីជួយដល់វិស័យឯកជន សម្រួលដល់ការវិនិយោគតាមរយៈការសម្របសម្រួលនៃបទបញ្ញាតិនានា និង ការលើកលែងពន្ធដារផងដែរ។
ទាក់តងនឹងដីមិនប្រើប្រាស់វិញ សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្តលើកលែងពន្ធបន្តទៀត ហើយបានពង្រីកបន្ថែមដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ដីដែលមិនបានប្រើប្រាស់ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង សិក្សាធិការជាដើម។
ទាក់ទងដីលើកពី៥ហិកតា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥៕